Affordable House #1

ផ្ទះទី១

អ្នកមីង យុន ថានី និងកូនប្រុសស្រី៤នាក់ រួមទាំងចៅតូច១នាក់

ភូមិសារី ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

បន្ទាប់ពីប្តីនិងឱពុកស្លាប់ដោយជម្ងឺទៅ បន្សល់ទុកនូវប្រពន្ឋ និងកូនចំនួន៣នាក់ហើយផ្ទះ ដី និងសម្ភារៈប្រើប្រាស់ស្ទើរទាំងអស់របស់ អ្នកមីង យុនថានីបានត្រូវម្ចាស់បំណុលរិបអូស។ជាហេតុត្រូវបង្ខំធ្វើឱ្យគាត់ត្រូវរស់នៅក្នុងខ្ទមអត់ជញ្ជាំង មានតែដំបូលគ្របដោយសំពត់កៅស៊ូកុំឱ្យទទឹកភ្លៀង ដេកលើគ្រែចាស់ទ្រុឌទ្រោមជាប់ផ្ទាល់ដី ជាមួយកូនភួយតូចមួយដែលសុទ្ឋតែស្នាមដេរប៉ះប៉ុណ្ណោះ ហើយពេលភ្លៀងម្តងៗ ទឹកភ្លៀងសាចទទឹកជោគដែលមិនស៊ូបន្តដេកបាន ត្រូវបង្ខំចិត្តដាស់កូនប្រុសស្រី និងបីកូនតូចជាប់នឹងដៃរត់ទៅសុំផ្ទះអ្នកជិតខាងដើម្បីជ្រកមួយគ្រា។ ការរស់នៅបែបនេះជាបន្តបន្ទាប់ជាច្រើនខែ រហូតដល់ពេលមួយដែលករុណាខ្មែរបានបង្កើតគម្រោងសង់ផ្ទះជូនគ្រួសារទីទ័លក្រគ្មានទីជំរកសមរម្យ នឹងត្រូវបានជ្រើសរើស ហើយផ្តល់ជាផ្ទះ និងសម្ភារៈមួយចំនួនទៀតជូនដល់គ្រួសារអ្នកមីង យុនថានីតាមរយះការស្នើសុំរបស់អ្នកភូមិសារីជាច្រើននាក់ និងម្ទាស់សាម៉ីរងគ្រោះផ្ទាល់។

អំណោយដែលបានជួយសង្គ្រោះរួមមានដូចជា៖

  • ផ្តល់ជូននូវថវិកា អត់យកការប្រាក់ ដើម្បីយកទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតឱ្យបានប្រសើរ
  • ផ្តល់គ្រាប់ពូជបន្លែ(ស្ពៃ, ត្រកួន, ប៉េងប៉ោះ, ត្រប់, ននោង…)
  • ផ្តល់គ្រឿងបរិភោគដើម្បីដោះស្រាយការហូបចុកមួយគ្រា(អង្ករ, ទឹកត្រី, អំបិល…)
  • សង់ផ្ទះតូចមួយ ដោយមានការឧបត្ថម្ភពីម្ទាស់សាម៉ីរងគ្រោះ និងអ្នកភូមិ ក្នុងជីកដីលើកទីតំាងដែលសង់ឱ្យខ្ពស់ការពារការលិចទឹក រកស្លឹកត្នោត ឬស្សី សម្រាប់ធ្វើជញ្ជាំង និងដំបូល។

មិនយូរប៉ុន្មាន ជីវិតរបស់គ្រួសារកម្សត់មួយនេះ ត្រូវបានផ្លាស់ប្តូរស្ទើរតែទាំងស្រុង គាត់ជាមួយនឹងកូនទាំង៣នាក់បានទទួលនូវផ្ទះ១ខ្នងសមរម្យ ហើយប្រកបរបរជាអ្នកលក់បន្លៃ-ត្រី សម្រាប់ចិញ្ចិមជីវិត ព្រមទាំងដាំបន្លែ ហើយចែកអ្នកភូមិផងរបងជាមួយគ្នាដោយឥតយកកម្រៃ។

ដំណាក់ការ១៖ ផ្ទះខ្ទមកម្សត់ដំបូង (ដំបូលគ្របដោយកៅស៊ូ ដេកលើកគ្រែមួយគ្មានជញ្ជាំង)

house step 1 part 1ដំណាក់ការ២៖ ផ្ទះមានដំបូល និងជញ្ជាំង (មានការលើកទឹកចិត្ត និងក្តីសង្ឃឹមមូលនិធិករុណាខ្មែរ)

house step 2 path 1
មានដំ​បូលប្រក់កៅស៊ូអបដោយធាងដូង មានគ្រែ២ បាំងដោយជញ្ជាំងឬស្សី និងកន្ទេលធ្លុះធ្លាយ

 house step 2 part 2
ទទួលអំណោយជាគ្រាប់ពូជដំណាំក្នុងជំហានទី១របស់ករុណាខ្មែរ (ពន្លឺនៃក្តីសង្ឃឹមចា​ប់ផ្តើម)

ដំណាក់ការ៣៖ ដេរស្លឹកត្នោត និងកាប់ឬស្សី ធ្វើជញ្ជាំង (ជាគោលការណ៍ទី២ របស់ករុណាខ្មែរ បន្ទាប់ពីទទួលបានការផ្តល់គ្រាប់ដំណាំ និងការសន្យាផ្តល់ផ្ទះជូន)

house step 3 part 1
ផ្ទះចំាបាច់ជាចំណែកមួយនៃញើសឈាមខ្លួនឯងដែរ(ស្លឹកត្នោត ឬស្សី ធ្វើដំបូល និងជញ្ជាំង)

house step 3 part 2
ចាំបាច់តម្រូវឱ្យតស៊ូដាំណាំ បន្លែ ក្រោយទទួលបានគ្រាប់ពូជពីករុណាខ្មែរ

ដំណាក់ការ៤៖ ការសាងសង់ផ្ទះថ្មី (ករុណាខ្មែរមិនចំណាយថ្លៃឈ្នួលកម្មករ និងមេជាងទេ! ត្រូវមានការចូលរួមពីអ្នកភូមិ និងម្ចាស់សាម៉ី ហើយដំណាំដែលបានផល ត្រូវរំលែកដល់អ្នកជិតខាង)

house step 4 part 1
ការសាងសង់ផ្ទះត្រូវមានការចូលរួមពីបងប្អូនក្នុងភូមិ

house step 4 part 2ដំណាក់ការ៥៖ ទំនាក់ទំនងម្ទាស់ជំនួយ និងអ្នកទទួលផល (ម្ចាស់ជំនួយទាក់ទងផ្ទាល់ និងអាចចុះទៅមើលផ្ទាល់នូវអំណោយរបស់ខ្លួន គ្រប់ពេលដែលម្ទាស់ជំនួយមានពេលនៅថ្ងៃណាមួយ)

house step 5 part 1
លោកស្រ៊ុន តាំងហៀង និងភរិយាចុះទៅមើលសមិទ្ធផលដែលអំណោយរបស់ខ្លួន

house step 5 part 2
ម្ទាស់ជំនួយមានសិទ្ធគ្រប់ពេលក្នុងការតាមដ្ឋាន និងសំណូមពរបន្ថែមដល់ក្រុមការងារ