Sustainable Housing

គម្រោងសង់ផ្ទះសម្រាប់គ្រួសារខ្មែរក្រីក្រ

យើងខ្ញុំមានគម្រោងសង់ផ្ទះ សម្រាប់គ្រួសារខ្មែរណាដែលមានជីវភាពក្រីក្រតោកយ៉ាក ដើម្បីគ្រាន់ជួយសម្រួលការរស់នៅឱ្យមានជីវភាពប្រសើរ និងថ្លៃថ្នូរឡើងវិញ។

ការជ្រើសរើសគ្រួសារដើម្បីជួយសង្គ្រោះ លុះត្រាតែគ្រួសារនោះ មានដីឡូត៍ផ្ទាល់ខ្លួន និងមានចិត្តមុះមុតចង់ជួយខ្លួនឯងតាមរយះ ការជីកដីលើកកន្លែងសង់ផ្ទះការពារទឹកលិច កាប់ស្លឹកត្នោត ឬស្សីដើម្បីធ្វើជញ្ជាំងផ្ទះ ចូលរួមដាំដំណាំ បន្លែ ដើមឈើ និងចិញ្ចឹមមាន់ទា។ សម្រាប់ការដំាដំណាំបន្លែ កាលណាបានភោគផលហើយ ត្រូវចេះចែកចាយដល់អ្នកភូមិក្នុងសហគមន៍ ដោយមិនយកកម្រៃ។ បន្ថែមលើនេះទៀត អ្នកជិតខាងក្នុងភូមិត្រូវជួយសម្រួលដល់ស្វែងរកស្លឹកត្នោត ឬស្សី និងចូលរួមជួយសង់ផ្ទះដោយមិនយកកម្រៃ។

បញ្ជាក់៖ អំណោយទានថវិកាចំនួន ៤៥០ដុល្លារ សម្រាប់ទិញសម្ភារៈសាងសង់ សសរ សង្ក័សី ក្តាក្រាល ពូជបន្លែ ពូជកូនឈើហូបផ្លែ កូនមាន់ទា ជាដើម ។

យើងខ្ញុំនឹងធ្វើផ្លាកមួយ ចារដាក់ថា ៖ អំណោយទានពី
លោក និង លោកស្រី _______________________________________
សូមឧទ្ទិសដល់វិញ្ញាណខ័ន្ធលោក _________ និងលោកស្រី _______

លោកអ្នកជាសប្បុរសជន អាចជ្រើសរើសគ្រួសារណាដែលលោកអ្នកចង់ជួយពីក្នុងវិបសាយមូលនិធិករុណាខ្មែរយើងខ្ញុំ www.karunacambodia.org ។ ហើយលោកអ្នកអាចចូលរួមក្នុងការសង់ផ្ទះនេះ ឬ ទៅថ្ងៃក្រោយអាចទៅមើលផ្ទះនោះ ដោយផ្ទាល់ខ្លួន ឬទូរស័ព្ទផ្ទាល់ទៅគ្រួសារដែលលោកអ្នកបានជួយឧបត្ថម្ភ ។

សម្រាប់ព័តមានបន្ថែម សូមទាក់ទងយើងខ្ញុំ៖

នៅសហរដ្ឋអាមេរិក៖

នៅប្រទេសកម្ពុជា៖


 house step 4 part 1ផ្ទះទី ១

House 2 during constructionផ្ទះទី ២

20150302_172521ផ្ទះទី ៣

House # 4 -4ផ្ទះទី ៤


 

All contributions are tax deductible. Please help. CLICK HERE!